ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីប្រណាំងទូកមហាជន
នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីប្រណាំងទូកមហាជន ដែលប្រព្រឹត្តទៅនៅតាមដងទន្លេសាបមុខវត្តកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលស្រុកជលគិរី ជាមួយរដ្ឋបាលឃុំកោះថ្កូវ និងមានវត្តមានមន្ត្រីសាលាស្រុក មន្ត្រីមូលដ្ឋានឃុំ ភូមិ កងកម្លាំងប្រដាប់អាវុធ គណៈកម្មការគ្រប់គ្រងទូកប្រណាំង និងទស្សនិកជន រាប់ពាន់នាក់ទស្សនានៅតាមច្រាំងទន្លេ និងលើទូក កាណូតសាឡង់ នៅកណ្ដាលទន្លេ។ ពិធីប្រណាំងនេះ មានទូកចែវ៤គូ និងទូកអុំ៣គូ។ ក្នុងឱកាសនោះ ឯកឧត្តមបានចូលរួមឧបត្ថម្ភថវិកាមួយចំនួនដល់កម្មវិធីផងដែរ។